khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលក្រុមប្រឹក្សាសង្កាត់ ស្មៀន ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង
     
    ចែករំលែក ៖

    នារសៀលថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀន សរុបចំនួន២៨នាក់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងដើម្បីជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ស្វែងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាសង្កាត់។

    ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា ជាពិសេសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកមណ្ឌលសីមា។

    លោកជំទាវ ឃួន ឃុនឌី បានជម្រាបជូនដល់ក្រុមប្រឹក្សាសង្កាត់ អំពីសមិទ្ធផលធំៗរបស់ប្រទសជាតិ និងសមិទ្ធផលរបស់ព្រឹទ្ធសភាក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ ព្រមទាំងបញ្ហាព្រំដែនកម្ពុជា-ថៃ។

    លោកជំទាវ ឃួន ឃុនឌី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលស្នាដៃសំខាន់ៗ ក្នុងការដឹកនាំគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ដែលជាអ្នកប្រតិបត្តិផ្ទាល់នៅជាមួយប្រជាជននៅមូលដ្ឋាន…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក